អ្នកប្រឹក្សាផលិតផល (Product Consultant)
ក្រុមហ៊ុន អិល អិម អិម ឌីសទ្រីប្យូសិន ខូអិលធីឌី គឺជាក្រុមហ៊ុនចែកចាយផលិតផលទារក និងកូនក្មេងដែលឈានមុខគេនៅកម្ពុជា ក្រុមហ៊ុននាំចូល និងចែកចាយផលិតផលរួមមានដូចជា ខោទឹកនោម Drypers សំឡីអនាម័យ Libresse ម្ស៉ៅទឹកដោះគោ Nutrigold ម្ស៉ៅទឹកដោះពពែរ Kabrita ទឹកបរិសុទ្ធសម្រាប់ឆុងទឹកដោះគោ Pierval/ Sant’Anna ដបសម្រាប់ឆុងទឹកដោះគោកូនក្មេង Angel/ Natur។
យោងទៅលើការរីកចម្រើនរបស់ក្រុមហ៊ុនជាលំដាប់ បច្ចុប្បន្នក្រុមហ៊ុនត្រូវការជ្រើសរើសបុគ្គលិកសម្រាប់តួនាទីដូចខាងក្រោម៖
- មុខតំណែង: អ្នកប្រឹក្សាផលិតផល (Product Consultant)
- ប្រាក់បៀរវត្សន៍: ១៨០ ដុល្លា-២០០ ដុល្លា
- ចំនួនជ្រើសរើស: ១០មុខតំណែង
- ទីតាំងធ្វើការ: ភ្នំពេញ
ទំនួលខុសត្រូវការងារ
- ឈរនៅតាមហាងតាំងលក់ផលិតផល ឬផ្សារទំនើបដែលក្រុមហ៊ុនបានចាត់តាំងដើម្បី ផ្សព្វផ្សាយ និងណែនាំផលិតផលរបស់ក្រុមហ៊ុនទៅកាន់អតិថិជន
- រៀបចំផលិតផលដាក់តាំងឲ្យមានរបៀបតាមលំដាប់លំដោយ ប្រភេទ ទំហំ និងមានរបៀប
- បង្កើតទំនាក់ទំនងល្អជាមួយក្រុមការងារ ម្ចាស់ហាង និងអតិថិជន
- ឆ្លើយតបសំណួរ ដោះស្រាយនូវរាល់ចម្ងល់ និង ការរអ៊ូរទាំរបស់អតិថិជនទៅលើផលិតផល
- រាយការណ៍នូវរាល់ការធ្វើកម្មវិធីលក់ពិសេសរបស់ដៃគូប្រកួតប្រជែងនៅក្នុងហាង
- រាយការណ៍ជូនដល់ប្រធានផ្នែកអំពីផលិតផលថ្មីរបស់ដៃគូប្រកួតប្រជែង
- ត្រួតពិនិត្យស្តុកជាមួយបុគ្គលិកតំណាងផ្នែកលក់ដើម្បីងាយស្រួលជំរុញស្តុករបស់ហាង
- ចូលរួមប្រជុំ កម្មវិធីពិព័រណ៍ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយក្រុមហ៊ុន
លក្ខណៈសម្បត្តិ
- ត្រូវការបុគ្គលិកភេទស្រី
- មានរូបសម្បត្តិសមរម្យ រួសរាយរាក់ទាក់
- មានភាពអត់ធ្មត់ និងចេះសម្របសម្រួលខ្លួនក្នុងការងារ
- គោរពពេលវេលាម៉ោងធ្វើការ និង ចេះគោរពអ្នកដទៃ
- មានភាពស្មោះត្រង់ជាចាំបាប់
- មានបទពិសោធការងារជាមួយផលិតផលងាយទៅដល់អតិថិជនកាន់តែប្រសើរ
- យ៉ាងហោចណាស់បានបញ្ចប់សញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប)
- ម៉ោងបំពេញការងារ ១២ៈ៣០ថ្ងៃត្រង់ ដល់ម៉ោង ៨ៈ០០ ល្ងាច
ក្រុមហ៊ុន អិល អិម អិម ឌីសទ្រីប្យូសិន ខូអិលធីឌី ផ្តល់ជូនប្រាក់ខែសមរម្យ មានធានារ៉ាប់រង ទាំងគ្រោះថ្នាក់ការងារ និងថែទាំសុខភាព មានប្រាក់ខែទី១៣ និងបរិយាកាសការងារល្អ។
បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប និងឯកសារដែលពាក់ព័ន្ធមកកាន់ E-mail: [email protected] ឬទំនាក់ទំនងសម្រាប់ពត៏មានបន្ថែមតាមរយៈទួរស័ព្ធលេខ ០៦៩ ៨៨៨ ២៩៥/ ០៨៥ ៨៨៨ ៣៧៩។
*** ចំណាំ៖ សម្រាប់តែបេក្ខជន បេក្ខនារីដែលជាប់ Shortlist តែប៉ុនណ្ណោះដែលត្រូវបានទាក់ទងដើម្បីសម្ភាសន៍។