អ្នកទីផ្សារ (Merchandiser)
ក្រុមហ៊ុន អិល អិម អិម ឌីសទ្រីប្យូសិន ខូអិលធីឌី គឺជាក្រុមហ៊ុនចែកចាយផលិតផលទារក និងកូនក្មេងដែលឈានមុខគេនៅកម្ពុជា ក្រុមហ៊ុននាំចូល និងចែកចាយផលិតផលរួមមានដូចជា ខោទឹកនោម Drypers សំឡីអនាម័យ Libresse ម្ស៉ៅទឹកដោះគោ Nutrigold ម្ស៉ៅទឹកដោះពពែរ Kabrita ទឹកបរិសុទ្ធសម្រាប់ឆុងទឹកដោះគោ Pierval/ Sant’Anna ដបសម្រាប់ឆុងទឹកដោះគោកូនក្មេង Angel/ Natur។ យោងទៅលើការរីកចម្រើនរបស់ក្រុមហ៊ុនជាលំដាប់ បច្ចុប្បន្នក្រុមហ៊ុនត្រូវការជ្រើសរើសបុគ្គលិកសម្រាប់តួនាទីដូចខាងក្រោម៖
- មុខតំណែង: អ្នកទីផ្សារ (Merchandiser)
- ប្រាក់បៀរវត្សន៍: ២៣០ ដុល្លា-២៧០ ដុល្លា
- ចំនួនជ្រើសរើស: ០២ មុខតំណែង
- ទីតាំងធ្វើការ: ភ្នំពេញ
ទំនួលខុសត្រូវការងារ៖
- ត្រួតពិនិត្យស្តុក និងរៀបចំផលិតផលដាក់តាំងអោយមានរបៀបរៀបរយ
- រាយការណ៍ព័ត៍មានរបស់គូរប្រកួតប្រជែងនៅលើទីផ្សារ(Competitor)
- ត្រួតពិនិត្យស្ថានភាព និងគុណភាពផលិតផល
- បំពេញរបាយការណ៍ប្រចាំខែទាក់ទងនឹងកាលបរិច្ឆេទនៃផលិតផល និងដៃគូរប្រកួតប្រជែង
- សហការជាមួយក្រុមការងារផ្នែកលក់ ដើម្បីផ្តល់ប្រម៉ូសិនជូនអតិថិជន
- សហការជាមួយក្រុមការងារផ្នែកលក់ដើម្បីស្វែងរកទីតាំង (ហាង) ធ្វើ Branding ផ្សព្វផ្សាយស្លាកសញ្ញាផលិតផលក្រុមហ៊ុន
- ទំនាក់ទំនង និងស្វែងរកដៃគូរសហការ ធ្វើ Branding ផ្សព្វផ្សាយស្លាកសញ្ញាផលិតផលក្រុមហ៊ុន
លក្ខណៈសម្បត្តិ៖
- បរិញ្ញាប័ត្រទីផ្សារ ឬជំនាញពាក់ព័ន្ធផ្សេងទៀត
- យ៉ាងហោចមានបទពិសោធន៍ការងារទីផ្សារ ឬយល់ដឹងពីតួនាទីអ្នកទឺផ្សារ
- អាចប្រើប្រាស់កុំព្យូទ័រ Word/Ms. Excel
- អាចធ្វើការជាក្រុមបាន
- មានភាពអំណត់តស៊ូ មានឆន្ទះក្នុងការងារ
- មានទេពកោសល្យក្នុងការងារប្រាស្រ័យទាក់ទង ចរចារ និងរួសរាយរាក់ទាក់
- មានភាពស្មោះត្រង់ គោរពវិន័យ
ក្រុមហ៊ុន អិល អិម អិម ឌីសទ្រីប្យូសិន ផ្តល់ជូនប្រាក់បៀវត្សសមរម្យ ប្រាក់ខែទី១៣ និងបរិយាកាសការងារល្អ។
ទំនាក់ទំនងដាក់ពាក្យ៖
- ផ្នែកធនធានមនុស្ស និងរដ្ឋបាល
- លេខទូរស័ព្ទ : 069 888 295 / 085 888 379
- អ៊ីម៉ែល : [email protected]