បុគ្គលិកផ្នែកលក់ខាងក្រៅ (ក្នុងក្រុង)
ក្រុមហ៊ុន អិល អិម អិម ឌីសទ្រីប្យូសិន ខូអិលធីឌី គឺជាក្រុមហ៊ុនចែកចាយផលិតផលទារក និងកូនក្មេងដែលឈានមុខគេនៅកម្ពុជា ក្រុមហ៊ុននាំចូល និងចែកចាយផលិតផលរួមមានដូចជា ខោទឹកនោម Drypers សំឡីអនាម័យ Libresse ម្ស៉ៅទឹកដោះគោ Nutrigold ម្ស៉ៅទឹកដោះពពែរ Kabrita ទឹកបរិសុទ្ធសម្រាប់ឆុងទឹកដោះគោ Pierval/ Sant’Anna ដបសម្រាប់ឆុងទឹកដោះគោកូនក្មេង Angel/ Natur។
យោងទៅលើការរីកចម្រើនរបស់ក្រុមហ៊ុនជាលំដាប់ បច្ចុប្បន្នក្រុមហ៊ុនត្រូវការជ្រើសរើសបុគ្គលិកសម្រាប់តួនាទីដូចខាងក្រោម៖
- មុខតំណែង: អ្នកលក់ខាងក្រៅ (Sales Representative)
- ប្រាក់បៀរវត្សន៍: ២៦០ ដុល្លា-២៨០ ដុល្លា
- ចំនួនជ្រើសរើស: ០២មុខតំណែង
- ទីតាំងធ្វើការ: ភ្នំពេញ (តំបន់ក្នុងក្រុង)
ការពិពណ៌នាការងារ៖
- លក់ និងចែកចាយផលិតផលទៅកាន់អតិថិជន
- ពង្រឹងបន្ថែមអតិថិជនថ្មី និងចែកចាយផលិតផល
- ទូទាត់ប្រាក់ពីអតិថិជន
- គ្រប់គ្រងប្រូម៉ូសិន ជូនអតិថិជន
- ទទួលការបញ្ជាទិញ និង ដឹកទំនិញជូនអតិថិជន
- រៀបចំរបាយការណ៍អំពីព័ត៌មានទីផ្សារ និងសកម្មភាពនានារបស់គូប្រកួតប្រជែងជូនប្រធានផ្នែក
តម្រូវការនៃការជ្រើសរើស៖
- មានបទពិសោធន៏ផ្នែកលក់ខាងក្រៅ ឬលក់តាមឡានយ៉ាងតិចមួយឆ្នាំ
- មានចរិករួសរាយ និង មានឆន្ទះក្នុងការងារ
- មានភាពស្មោះត្រង់ គោរពវិន័យ និងឧស្សាហ៍ព្យាយាម
ក្រុមហ៊ុន អិល អិម អិម ឌីសទ្រីប្យូសិន ខូអិលធីឌី ផ្តល់ជូនប្រាក់ខែសមរម្យ មានធានារ៉ាប់រង ទាំងគ្រោះថ្នាក់ការងារ និងថែទាំសុខភាព មានប្រាក់ខែទី១៣ និងបរិយាកាសការងារល្អ។
បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប និងឯកសារដែលពាក់ព័ន្ធមកកាន់ E-mail:[email protected] ឬទំនាក់ទំនងសម្រាប់ពត៏មានបន្ថែមតាមរយៈទួរស័ព្ធលេខ ០៦៩ ៨៨៨ ២៩៥/ ០៨៥ ៨៨៨ ៣៧៩។
*** ចំណាំ៖ សម្រាប់តែបេក្ខជន បេក្ខនារីដែលជាប់ Shortlist តែប៉ុនណ្ណោះដែលត្រូវបានទាក់ទងដើម្បីសម្ភាសន៍។